Skip to main content

មកស្គាល់នារីវ័យក្មេង៣រូប ដែលមានសមត្ថភាពពិសេសខាងស្មូត ស្តាប់ហើយព្រឺសម្បុរ


ការ​ស្មូត​កម្រ​មាន​អ្នក​ចេះ​​និង​អាច​ស្មូត​​បាន​ពីរោះ​ណាស់​​ព្រោះ​ត្រូវ​ប្រើ​ប្រាស់​សំឡេង​ខ្លាំង​​និង​ត្រូវ​ការ​អ្នក​ដែល​មាន​ដង្ហើម​វែង​​។​ទោះ​ជា​យ៉ាង​ណា​នារី​ដ៏​ស្រស់​សោភា​​ទាំង​៤​រូប​នេះ​​រូប​ស្អាត​ហើយ​​សំឡេង​ពីរោះ​ទៀត​​។​
១.កញ្ញា​​សាន​​ស្រី​ពៅ​​សាច់​ស​ខ្ចី​​​ជា​អ្នកកំពង់​ឆ្នាំង​​បច្ចុប្បន្ន​​នាង​ក៏​ជា​ម្ចាស់​អាជីវ​កម្ម​​ស្មូត​​សាន​ស្រី​ពៅ​​ផង​ដែរ​។​បទ​ពិសោធ​នៃ​ការ​ស្មូត​របស់​ស្រី​ស្រស់​​វ័យ​​២៨​ឆ្នាំ​​នេះ​មាន​រយៈ​ពេល​​១៥​ឆ្នាំ​​។​ស្រីពៅ​ក៏​ជា​ម្ចាស់​ជយ​លា​ភី​លេខ​១​​ក្នុង​ការ​ប្រឡង​ស្មូត​ថ្នាក់​ជាតិ​​ឆ្នាំ​​២០១៤​​។​នាង​បញ្ជាក់​ថា​​ការ​ចេះ​ស្មូត​នេះ​​នាង​ចេះ​ពីម្តាយ​នាង​និងរៀន​ពី​ចាស់​ទុំ​នៅ​ក្នុង​ភូមិ​។
២.ចំណែកកញ្ញា​តូចច្រឡឹង​​​ឆែម​​ស្រី​នី​ជា​អ្នក​កំពង់​ស្ពឺ​។​ក្រៅមាន​រូប​ស្អាត​ហើយ​​ស្រី​នីក៏​មាន​សមត្ថភាពខាង​សំឡេងល្អ​ទៀត​​នាង​អាច​ច្រៀងចម្រៀងមហោរី​​​ចម្រៀង​ភ្លេង​ខ្មែរ​បុរា​យ៉ាង​ល្អ​​ជា​ពិសេស​គឺ​ការ​ស្មូត​តែ​ម្តង​​សំឡេង​ស្តា​ប់​ហើយ​ព្រឺ​រោម។​​​ស្រី​នី​ជា​និសិ្សត​បរិ​បញ្ចប់បរិញ្ញាបត្រ​អក្សរ​សាស្ដ្រអង់គ្លេស។​ស្រី​នី​ចេះ​ស្មូត​រយៈ​ពេល​​៧​ឆ្នាំ​​ពី​គ្រូ​នៅ​ក្នុង​ភូមិ​​និង​បង​ស្រី​នាង​។
៣.ងាកមកកញ្ញ​​​ណក់​​ចំរើន​​ក៏​មាន​សំឡេង​ស្មូត​​ពីរោះ​មិន​ធម្មតា​ដែរ​​។​នារី​តូច​ស្ដើង​រូប​នេះ​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​​បន្ទាយមានជ័យ។​វ័យ​ទើប​តែ​​២២​ឆ្នាំ​​ប៉ុន្តែ​ការ​ស្មូត​របស់​នាង​ពីរោះ​គួរ​ឲ្យ​ចាប់​ចិត្ត​​ពីរោះ​ដូច​សំឡេងមនុស្ស​ចាស់​។​ចំរើន​​សម្រេច​បោះ​បង់​ចោលការ​សិក្សា​​ត្រឹម​ថ្នាក់​ទី​១១​​​ដោយ​សារ​បញ្ហា​សុខ​ភាព​​។​អ្នក​ស្មូត​វ័យ​ក្មេង​នាង​ចេះ​ស្មូត​នេះ​ពី​ម្តាយ​របស់​នាង​​៕



Comments

Popular posts from this blog

គ្មានទេអុកស៊ីសែនលើភពអង្គារតើអ្នកវិទ្យាសាស្ត្រអាចនាំមនុស្សទៅរស់នៅដោយរបៀបណា?

ទីភ្នាក់ងារអវកាសរបស់ប្រទេសនីមួយៗកំពុងរិះរកមធ្យោបាយបញ្ជូនមនុស្សទៅកាន់ភពអង្គារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតតាមរយៈការបោះទុនអភិវឌ្ឍបច្ចេកវិទ្យាក្នុងលំហរអាកាសរាប់ប៊ីលានដុល្លារដើម្បីបង្កើតលទ្ធភាពបញ្ជូនមនុស្សជាតិទៅកាន់ភពទី ៤ រាប់ពីព្រះអាទិត្យនិងជាភពតូចជាងគេទី២ក្នុងប្រព័ន្ធព្រះអាទិត្យដែលគ្មានអុកស៊ីសែនសម្រាប់ដកដង្ហើម ។ ដូច្នេះតើអ្នកវិទ្យាសាស្ត្រអាចនាំពួកគេទៅរស់នៅភពអង្គារដោយរបៀបណាទៅ ? លោក Vasco Guerra សាស្ត្រាចារ្យប្រចាំសកលវិទ្យាល័យ University of Lisbon ក្នុងប្រទេសព័រទុយហ្គាល់និយាយថា ការដាក់អាណានិគមលើភពក្រហម (ភពអង្គារ) អាចប្រើប្រាស់បច្ចេកវិទ្យាផ្លាស្មាដើម្បីបង្កើតអុកស៊ីសែនផ្ទាល់ខ្លួនខណៈបរិយាកាសលើភពមាន ៩៦% សុទ្ធសឹងជាឧស្ម័នពុលកាបូនឌីអុកស៊ីត ។ បច្ចេកវិទ្យាផ្លាស្មាអាចបំបែកសមាសភាគអុកស៊ីសែននិងកាបូនឌីអុកស៊ីតចេញពីគ្នាដែលជាសមាសធាតុមួយអាចផ្តល់ឱ្យអ្នកវិទ្យាសាស្ត្រនូវឧស្ម័នអុកស៊ីសែន ។ លោក Vasco និងក្រុមការងាររបស់លោកបានព្យាករណ៍ថា ការបង្កើតផ្លាស្មាកាបូនឌីអុកស៊ីតដែលសារធាតុអ៊ីយ៉ុងមួយត្រូវបានបង្កើតដោយការឆ្លងកាត់ចរន្តអគ្គិសនីមួយតាមរយៈឧស្ម័នអាចបំបែកកាបូនឌីអុកស៊ីតចេញពីអុកស៊ីសែនកាន់តែងាយស្រួលលើភពអង្គា...

ចង់លំហែរកាយទេ តោះដំណើរកម្សាន្តទៅកាន់ រមណីយដ្ឋាន គីរីរម្យ

រមណីយដ្ឋាន​ទេសចរណ៍ ធម្មជាតិ​មួយ​ក្នុងចំណោម​ឧទ្យាន​​ជាតិ​ធំៗ​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែលមាន​សម្រស់​ទេសភាព​​ប្រៀបបាន​នឹង​ឋានសួគ៌​លម្អ​ដោយ​​ដើម​ស្រល់​​ដុះ​ពី ធម្មជាតិ​នៅលើ​ខ្ពង់រាប​គិរី​រម្យ និង​មាន​ទឹក ជ្រោះ​ជាច្រើន​កន្លែង​រួមទាំង​ហ្វូង​ម្រឹគី​ម្រឹគា​រស់នៅ​ទីនោះ​​ថែម​ទៀតផង​។ ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើ​រ​ពី​ក្រុងភ្នំពេញ​​ទៅ​ទស្សនា​រមណីយដ្ឋាន​​នេះ​បាន តាមរយៈ​កំណាត់​​ផ្លូវជាតិ​លេខ​៤​លុះ​ធ្វើដំណើរ​ទៅ​ដល់​បង្គោលគីឡូម៉ែត្រ​លេខ ៨៧​ត្រង់​ម្តុំ​ផ្លូវ​បំបែក​ត្រែងត្រយឹង​​នឹង​បានឃើញ​ផ្លូវបំបែក​​ទៅខាង​ស្តាំ ដៃ​មួយ​ឆ្ពោះ​ទៅកាន់​តំបន់​គិរី​រម្យ​​ដែល​ស្ថិតក្នុង​ចម្ងាយ ផ្លូវ​២៧​គីឡូម៉ែត្រ ក្នុងនោះ​​រយៈ​ចម្ងាយ ផ្លូវ​១០​គីឡូ​ម៉ែត្រ​ដំបូង​គឺជា​ផ្លូវ​រាប​ស្មើ​នឹង​១៧ ​គីឡូម៉ែត្រ​បន្ទាប់ គឺជា​ផ្លូវ​ឡើង​ចុះ​ភ្នំ​។​ រមណីយដ្ឋាន​​គិរី​រម្យ​មាន​ចម្ងាយ​​ផ្លូវ​ពី​រាជធានី​ភ្នំពេញ​១១៤​គីឡូម៉ែត្រ និង​១៤៧​គីឡូម៉ែត្រ​​ពី​ក្រុងព្រះសីហនុ​​ឬ​ចម្ងាយ ៤៤ គីឡូម៉ែត្រ​ពី​ផ្សារ​កំពង់ស្ពឺ​។ ឧទ្យាន​ជាតិ​គិរី រម្យ​មាន​ផ្ទៃដី ប្រមាណ​៨៤០១​ហិកតា​ដែល​ស្ថិតនៅ​លើ​ខ្ពង់រាប​មាន​កម្ពស់​ចាប់​ពី​៣០០​ទៅ​១០០០ ម៉ែត្រ​ពី​នីវ៉ូ​សមុទ្រ​...

អណ្ដូង​ស្នេហ៍​ដែលជា​កន្លែង​កំសាន្ត​និង​បន្ធូរ​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍ ក្នុងស្រុក​និង​ក្រៅ​ស្រុក​

មណ្ឌល​គី​រី ៖ តំបន់​ទេសភាព​អណ្ដូង​ស្នេហ៍​ដែល​ស្ថិតនៅក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូ​រ៉ាង ដែល​ភាគច្រើន​មិនសូវ​ជាមាន​អ្នកដឹង និង​បាន​ទៅលេង​ដល់​។ កន្លែង​កំសាន្ត​មួយ​នេះ​ជាប់​ច្រកទ្វារ​គី វៀតណាម កម្ពុជា នៅ​ឆ្ងាយ​ពី​ខេត្ត ដែលមាន​ចំងាយ​២០​គីឡូរ​មែត្រ  ហើយ​ភ្នំ​មួយ​នេះ​ដែលមាន​រយះ​កំពស់​ខ្ពស់ជាង​ធំ​ដទៃទៀត ដែល​នៅក្បែរនោះ​។ ចំណែក​ទិដ្ឋភាព​នៅពេលដែល យើង​ឈរលើ​កំពូលភ្នំ ហើយ​សំ​ម្លឹ​ង​មើលចុះ​មកក្រោម គឺ​ហាក់ដូចជា​ជ្រលង់​អណ្ដូង និង ជ្រលង់​ជ្រោះ​អ​ញ្ជឹ​ង ហើយ​អ្នក​ដែល​បាន​ទៅលេង​កំសាន្ដ នៅ​ភ្នំ​អណ្ដូង​ស្នេហ៍​តែងតែ​ថត​ផ្ដិត​យក​រូបភាព​ស្អាត ៗ និង​តែងតែ​ស​សើ​រថា​ទីនេះ​ស្អាត​ណាស់ ពេលដែល​បានមក​ដល់​មាន​អារម្មណ៍​ថា​ស្រស់ស្រាយ ហើយក៏​ជា​កន្លែង​ដែល​ល្អ​សំរាប់​បន្ធូរ​អារម្មណ៍ និង​បំបាត់ទុក្ខ​កង្វល់​ផង​ដែល  ។​ ​រមនីយ៍ដ្ឋាន​ទេសចរណ៍​នៅ​ភ្នំ​អណ្ដូង​ស្នេហ៍​មួយ​នេះ​ផង​ដែល​តែងតែមាន​គេ​ដំណាល់​តៗ​គ្នា​ថា​ដែល​ធ្លាប់មាន​គូរ​ស្នេហ៍​មួយគូរ​ដែល​ស្រលាញ់គ្នា​ណាស់​ប៉ុន្តែ​ត្រូវបាន​គ្រួសារ​បំបែកបំបាក់​មិន​ឲ្យ​ជួបគ្នា​ជាច្រើនលើក​ជាច្រើន​សារ ហើយ​គូស្នេហ៍​មួយគូរ​នេះ​ក៏​សំ​ម្រ​ច​ចិត្ត​ធ្វើអត្តឃាត​ព្រម​គ្នា​នៅលើ​កំពូលភ្នំ​នោះ​យ៉ា...