Skip to main content

ចង់លំហែរកាយទេ តោះដំណើរកម្សាន្តទៅកាន់ រមណីយដ្ឋាន គីរីរម្យ


រមណីយដ្ឋាន​ទេសចរណ៍ ធម្មជាតិ​មួយ​ក្នុងចំណោម​ឧទ្យាន​​ជាតិ​ធំៗ​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែលមាន​សម្រស់​ទេសភាព​​ប្រៀបបាន​នឹង​ឋានសួគ៌​លម្អ​ដោយ​​ដើម​ស្រល់​​ដុះ​ពី ធម្មជាតិ​នៅលើ​ខ្ពង់រាប​គិរី​រម្យ និង​មាន​ទឹក ជ្រោះ​ជាច្រើន​កន្លែង​រួមទាំង​ហ្វូង​ម្រឹគី​ម្រឹគា​រស់នៅ​ទីនោះ​​ថែម​ទៀតផង​។

ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើ​រ​ពី​ក្រុងភ្នំពេញ​​ទៅ​ទស្សនា​រមណីយដ្ឋាន​​នេះ​បាន តាមរយៈ​កំណាត់​​ផ្លូវជាតិ​លេខ​៤​លុះ​ធ្វើដំណើរ​ទៅ​ដល់​បង្គោលគីឡូម៉ែត្រ​លេខ ៨៧​ត្រង់​ម្តុំ​ផ្លូវ​បំបែក​ត្រែងត្រយឹង​​នឹង​បានឃើញ​ផ្លូវបំបែក​​ទៅខាង​ស្តាំ ដៃ​មួយ​ឆ្ពោះ​ទៅកាន់​តំបន់​គិរី​រម្យ​​ដែល​ស្ថិតក្នុង​ចម្ងាយ ផ្លូវ​២៧​គីឡូម៉ែត្រ ក្នុងនោះ​​រយៈ​ចម្ងាយ ផ្លូវ​១០​គីឡូ​ម៉ែត្រ​ដំបូង​គឺជា​ផ្លូវ​រាប​ស្មើ​នឹង​១៧ ​គីឡូម៉ែត្រ​បន្ទាប់ គឺជា​ផ្លូវ​ឡើង​ចុះ​ភ្នំ​។​

រមណីយដ្ឋាន​​គិរី​រម្យ​មាន​ចម្ងាយ​​ផ្លូវ​ពី​រាជធានី​ភ្នំពេញ​១១៤​គីឡូម៉ែត្រ និង​១៤៧​គីឡូម៉ែត្រ​​ពី​ក្រុងព្រះសីហនុ​​ឬ​ចម្ងាយ ៤៤ គីឡូម៉ែត្រ​ពី​ផ្សារ​កំពង់ស្ពឺ​។ ឧទ្យាន​ជាតិ​គិរី រម្យ​មាន​ផ្ទៃដី ប្រមាណ​៨៤០១​ហិកតា​ដែល​ស្ថិតនៅ​លើ​ខ្ពង់រាប​មាន​កម្ពស់​ចាប់​ពី​៣០០​ទៅ​១០០០ ម៉ែត្រ​ពី​នីវ៉ូ​សមុទ្រ​។ រមណីយដ្ឋាន​គិ​រី​រម្យ​គឺជា​តំបន់​ឧទ្យាន​​ធម្មជាតិ​ដ៏​ធំ និង​នៅ ជិត​រាជធានី​ភ្នំពេញ​​ផងដែរ​។

តំបន់​នេះ​រាជរដ្ឋាភិបាល​​កម្ពុជា​បាន​ចុះបញ្ជី​រមណីយដ្ឋាន  គីរីរម្យ​ជា​ឧទ្យាន​​ជាតិ​ព្រះ​សុរា​ម្រឹត​​ដែលមាន​ផ្ទៃដី​៥០០០​ហិកតា​តាម ព្រះរាជក្រឹត្យ​​របស់​ព្រះករុណា​​ព្រះបាទ​សម្តេចព្រះ​នរោត្តម  សីហនុ​វរ្ម័ន​ចុះ​ថ្ងៃទី​០១ វិច្ឆិកា ឆ្នាំ​១៩៩៣  និង​បាន​​សម្ពោធ​ជា​ផ្លូវការ​​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​១៩៩៥ ហើយ​ក៏​បាន​ចងក្រង ទុកជា​ប្រវត្តិ​ផងដែរ​។​









Comments

Popular posts from this blog

លស់ព្រលឹងគ្រប់គ្នាពេលឃើញរូបថតគ្មានចិញ្ចើមរបស់តារាស្រីល្បីៗ១០រូប

លស់​ព្រលឹង​​គ្រប់​គ្នា​ពេល​ឃើញ​​រូប​ថត​គ្មាន​ចិញ្ចើម​របស់​តារា​ស្រី​ល្បី​ៗ​១០​រូប ចិញ្ចើម​គឺ​ជា​មកុដ​មិន​អាច​ខ្វះ​បាន​សម្រាប់​ផ្ទៃ​មុខ។ មិន​ថា​កែវ​ភ្នែក ច្រមុះ បបូរ​មាត់​របស់​អ្នក​ស្រស់​ស្អាត​ ឬ​ទម្រង់​មុខ​ល្អ​យ៉ាង​ណា តែ​បើ​ចិញ្ចើម​មិន​ស្អាត នោះ​ក៏​មើល​ទៅ​មិន​ស្អាត​ដូច​គ្នា។ ថ្ងៃ​នេះ​យើង​មក​សាក​ល្បង​ទស្សនា​រូបភាព​របស់​តារា​ស្រី​ថៃ​លំដាប់​មុខ​ចំនួន ១០​រូប ដោយ​ប្រៀបធៀប​នៅ​ពេល​មាន​ចិញ្ចើម​ធម្មតា និង​ពេល​កាត់​ចិញ្ចើម​ចេញ​ម្ដង​មើល ថា​តើ​អ្នក​ណា​នៅ​តែ​អាច​គ្រាន់​មើល ហើយ​អ្នក​ណា​ខ្លះ​មើល​ទៅ​ចម្លែក​ខ្លាំង ? រូប​ថត​តារា​សម្ដែង Kwan Usamanee ពេល​មាន​ចិញ្ចើម

នាំឲ្យស្គាល់ កន្លែងកម្សាន្តបែបស្រុកស្រែមួយកន្លែង ទេសភាពស្អាត ម្ហូបឆ្ងាញ់គ្មានគីមី

បើ​គិត​ដល់​ដំណើរ​កម្សាន្ត​ទៅកាន់​ទឹក​ដី​ប្រវត្តិសាស្ត្រ​ខេត្ត​សៀមរាប ប្រិយមិត្ត​ប្រាកដ​ជា​នឹក​ឃើញ​មុន​គេ​នូវ​ប្រាសាទ​បុរាណ​នានា ជា​ពិសេស​ប្រាសាទ​អង្គរវត្ត​តែ​ម្ដង។ ប៉ុន្តែ​សៀមរាប មិន​គ្រាន់​តែ​មាន​សម្បត្តិ​វប្បធម៌​ផ្នែក​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ​ទេ តែ​បច្ចុប្បន្ន​ក៏​សម្បូរ​កន្លែង​ដើរ​លេង​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។ អាហារដ្ឋាន​ចម្ការ​ត្រាវ​ គឺ​ជា​កន្លែង​សម្រាក​លម្ហែ​កាយ​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ចូលចិត្ត​ទេសភាព​បែប​ស្រុកស្រែ និង​ស្ងប់​ស្ងាត់។ រមណីយដ្ឋាន​កែច្នៃ​បែប​ធម្មជាតិ​មួយ​នេះ កំពុង​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ឲ្យ​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ។ ក្រៅ​ពី​មាន​ទេស​ភាព​ដ៏​ស្រស់​បំព្រង មាន​ទាំង​វាល​ស្រែ ​ស្រះទឹក​ធំៗ​ដ៏​ថ្លា​ឈ្វេង​ព្រម​ទាំង​ផ្កាឈូក​កំពុង​រីក​ក្រពុំ និង​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ជះ​ក្លិន​ក្រអូប​ប្រហើរ​នៃ​ក្លិន​ស្រូវ រុក្ខជាតិ​តូចធំ​ហើយ​នោះ គឺ​ម្ហូប​អាហារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត។ បើ​តាម​ការ​រៀបរាប់​ពី លោក​ យ៉ាន វិវឌ្ឍន៍ ជា​ម្ចាស់​អភិវឌ្ឍ​រមណីដ្ឋាន​មួយ​នេះ ប្រាប់​ថា ម្ហូប​អាហារ​បែប​ស្រុក​ស្រែ​ជា​ច្រើន​មុខ​ដូចជា​សម្ល​ម្ជូរ​ត្រាវ​...

វិធីសាស្ត្របំបាត់អាការៈឈឺធ្មេញតាមបែបធម្មជាតិ!

នេះជាវិធីសាស្ត្របំបាត់អាការៈឈឺធ្មេញតាមបែបធម្មជាតិ   ៖ 1. ត្រួយត្របែក – យកត្រួយត្របែក៣-៤សន្លឹក លាងឲ្យស្អាត – ទំពារ រួចដាក់នៅកន្លែងឈឺ៥នាទីនឹងបានធូរស្រាល។ នៅក្នុងស្លឹកត្របែកក៏មានផ្ទុកនូវសារធាតុ astringents ដែលអាចជួយបង្រួមចន្លោះអញ្ចាញធ្មេញ និងបំបាត់ការឈឺធ្មេញ។ 2. ម្រេច – យកម្រេច ២-៣គ្រាប់ កិនឲ្យម៉ដ្ឋ ហើយលាយអំបិលបន្តិច – ដាក់នៅកន្លែងដែលឈឺ ៥នាទីនឹងបានធូរស្រាល។ 2. ខ្ទឹមស – កិនខ្ទឹមសឲ្យម៉ដ្ឋបន្តិច – ដាក់នៅកន្លែងដែលឈឺ ៥នាទីនឹងបានធូរស្រាល។ វិធីបន្ថែមទៀត – អាចកិនវាឲ្យម៉ដ្ឋ – ដាំជាមួយទឹកសមល្មម មិនច្រើនពេក – យកទឹកនោះមកខ្ពុរមាត់ ១ថ្ងៃ ២ ឬ ៣ដង នឹងបានកាត់បន្ថយការឈឺ។ ខ្ទឹមសផ្ទុកនូវសារៈធាតុ allicin ដែលអាចបំបាត់ការឈឺធ្មេញបាន។   វិធីខាងលើគ្រាន់តែអាចជួយបន្ថយការ​ឈឺចាប់ មួយរយៈពេលខ្លីប៉ុណ្ណោះ តែមិនអាចព្យាបាលមូលហេតុរបស់វា​ដែលជាបញ្ហានោះឡើយ សូមពិភាក្សាជាមួយពេទ្យធ្មេញដើម្បីទទួលបានការព្យាបាល