ទីភ្នាក់ងារអវកាសរបស់ប្រទេសនីមួយៗកំពុងរិះរកមធ្យោបាយបញ្ជូនមនុស្សទៅកាន់ភពអង្គារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតតាមរយៈការបោះទុនអភិវឌ្ឍបច្ចេកវិទ្យាក្នុងលំហរអាកាសរាប់ប៊ីលានដុល្លារដើម្បីបង្កើតលទ្ធភាពបញ្ជូនមនុស្សជាតិទៅកាន់ភពទី ៤ រាប់ពីព្រះអាទិត្យនិងជាភពតូចជាងគេទី២ក្នុងប្រព័ន្ធព្រះអាទិត្យដែលគ្មានអុកស៊ីសែនសម្រាប់ដកដង្ហើម ។ ដូច្នេះតើអ្នកវិទ្យាសាស្ត្រអាចនាំពួកគេទៅរស់នៅភពអង្គារដោយរបៀបណាទៅ ? លោក Vasco Guerra សាស្ត្រាចារ្យប្រចាំសកលវិទ្យាល័យ University of Lisbon ក្នុងប្រទេសព័រទុយហ្គាល់និយាយថា ការដាក់អាណានិគមលើភពក្រហម (ភពអង្គារ) អាចប្រើប្រាស់បច្ចេកវិទ្យាផ្លាស្មាដើម្បីបង្កើតអុកស៊ីសែនផ្ទាល់ខ្លួនខណៈបរិយាកាសលើភពមាន ៩៦% សុទ្ធសឹងជាឧស្ម័នពុលកាបូនឌីអុកស៊ីត ។ បច្ចេកវិទ្យាផ្លាស្មាអាចបំបែកសមាសភាគអុកស៊ីសែននិងកាបូនឌីអុកស៊ីតចេញពីគ្នាដែលជាសមាសធាតុមួយអាចផ្តល់ឱ្យអ្នកវិទ្យាសាស្ត្រនូវឧស្ម័នអុកស៊ីសែន ។ លោក Vasco និងក្រុមការងាររបស់លោកបានព្យាករណ៍ថា ការបង្កើតផ្លាស្មាកាបូនឌីអុកស៊ីតដែលសារធាតុអ៊ីយ៉ុងមួយត្រូវបានបង្កើតដោយការឆ្លងកាត់ចរន្តអគ្គិសនីមួយតាមរយៈឧស្ម័នអាចបំបែកកាបូនឌីអុកស៊ីតចេញពីអុកស៊ីសែនកាន់តែងាយស្រួលលើភពអង្គា...
Comments
Post a Comment