អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឃើញរួចមកហើយអំពីសណ្ឋាគារល្បីៗដែលមានការរៀបចំស្អាតៗ
ល្អប្រណិត។ ប៉ុន្តែកាន់តែប្លែកខុសគេ ទៀតនោះ សម្រាប់សណ្ឋាគារ ICEHOTEL ដែលមានទីតាំងនៅប្រទេសស្វីសមួយនេះ
គឺត្រូវបានសាងសង់ចេញពីទឹកកក និងព្រឹល ជាមួយនឹងម៉ូដរចនាមិនចាញ់សំណង់អាគារធម្មតាឡើយ។បន្ទប់គេងនៅទីនេះត្រូវបានចែកជាប្រភេទខុសៗពីគ្នា
មានបន្ទប់បែបធម្មតា និងបន្ទប់ទឹកកកដែលគ្រឿងសង្ហារឹមទាំងអស់
សូម្បីតែគ្រែសុទ្ធតែជាទឹកកកសុទ្ធសាធ។ ក្រៅពីនេះ ICEHOTEL ក៏មានរោងចក្រផ្ទាល់ខ្លួនដើម្បីផលិតសម្ភារៈប្រើប្រាស់ដូចជា ចាន
កែវ និងវត្ថុផ្សេងៗទៀតពីទឹកកកថែមទៀតផង។
ដូច្នេះហើយម្ហូបអាហារនិងភេសជ្ជៈនៅទីនេះ
គឺមានលក្ខណៈប្លែកពីគេតែម្តង។ និយាយជារួម ភ្ញៀវដែលបានមកគេងនៅទីនេះ
គឺមានអារម្មណ៍ថាដូចជាកំពុងរស់នៅក្នុងវិមានទឹកកក
ដូចក្នុងរឿងព្រេងនិទានចឹង។ ចង់ដឹងថាទិដ្ឋភាពនៅ ICEHOTEL អស្ចារ្យប៉ុនណា យើងមកទស្សនារូបភាពដូចខាងក្រោមនេះ៖
អត្ថបទ៖ ដាលីន
Comments
Post a Comment