នេះជាវិធីសាស្ត្របំបាត់អាការៈឈឺធ្មេញតាមបែបធម្មជាតិ ៖
1. ត្រួយត្របែក
– យកត្រួយត្របែក៣-៤សន្លឹក
លាងឲ្យស្អាត
– ទំពារ
រួចដាក់នៅកន្លែងឈឺ៥នាទីនឹងបានធូរស្រាល។
នៅក្នុងស្លឹកត្របែកក៏មានផ្ទុកនូវសារធាតុ
astringents ដែលអាចជួយបង្រួមចន្លោះអញ្ចាញធ្មេញ និងបំបាត់ការឈឺធ្មេញ។
2. ម្រេច
– យកម្រេច
២-៣គ្រាប់ កិនឲ្យម៉ដ្ឋ ហើយលាយអំបិលបន្តិច
– ដាក់នៅកន្លែងដែលឈឺ
៥នាទីនឹងបានធូរស្រាល។
2. ខ្ទឹមស
– កិនខ្ទឹមសឲ្យម៉ដ្ឋបន្តិច
– ដាក់នៅកន្លែងដែលឈឺ
៥នាទីនឹងបានធូរស្រាល។
វិធីបន្ថែមទៀត
– អាចកិនវាឲ្យម៉ដ្ឋ
– ដាំជាមួយទឹកសមល្មម
មិនច្រើនពេក
– យកទឹកនោះមកខ្ពុរមាត់
១ថ្ងៃ ២ ឬ ៣ដង នឹងបានកាត់បន្ថយការឈឺ។
ខ្ទឹមសផ្ទុកនូវសារៈធាតុ
allicin ដែលអាចបំបាត់ការឈឺធ្មេញបាន។
វិធីខាងលើគ្រាន់តែអាចជួយបន្ថយការឈឺចាប់
មួយរយៈពេលខ្លីប៉ុណ្ណោះ តែមិនអាចព្យាបាលមូលហេតុរបស់វាដែលជាបញ្ហានោះឡើយ
សូមពិភាក្សាជាមួយពេទ្យធ្មេញដើម្បីទទួលបានការព្យាបាល
Comments
Post a Comment