Skip to main content

កីឡាកររបស់កម្ពុជាយើងបានថ្លឹងគីឡូរួចរាល់ហើយ សម្រេចត្រៀមការប្រកួតនៅថ្ងៃស្អែកនេះក្នុងព្រឹត្តិការណ៍ Khmer-Thai Fight


កំពូលអ្នកប្រដាល់គុនខ្មែរកំពុងលេចធ្លោបំផុតប្រចាំឆ្នាំ២០១៧ចំនួន៤រូប រួមមាន ឃីម ឌីម៉ា, ពេជ្រ ម្ទេសខ្មាំង, ឡៅ ចិត្រា និង ម៉ឺន សុភា កំពុងបង្កើនការហ្វឹកហាត់ត្រៀមបញ្ចេញសមត្ថភាពបង្ហាញគុនខ្មែរឱ្យពិភពលោកស្គាល់កាន់តែច្បាស់ តាមរយៈព្រឹត្តិការណ៍ប្រដាល់លំដាប់អន្តរជាតិធំបំផុតមិនធ្លាប់មាននៅកម្ពុជា Khmer-Thai Fight ដ៏កក្រើក។ តារាឆ្នើមគុនខ្មែរតំណាងកម្ពុជាទាំង៤រូបនេះ នឹងត្រូវតតាំងជាមួយជើងខ្លាំងលំដាប់អន្តរជាតិមកពី២ទ្វីប ក្នុង៤ប្រភេទទម្ងន់ផ្សេងគ្នានៅក្នុងវិមានពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) នាថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ចាប់ពីម៉ោង៦ល្ងាចតទៅ ដែលទស្សនិកជនជាច្រើនកំពុងរង់ចាំទស្សនា មិនថាក្នុង ឬក្រៅប្រទេស។


ជាមួយគ្នានោះ អ្នកលេងគុនខ្មែរវ័យក្មេង ឡៅ ចិត្រា មកពីខេត្តកំពង់ស្ពឺ ក៏មិនធម្មតាដែរ ព្រោះថាប្អូនបង្កើត ឡៅ ចន្ទ្រា វ័យទើប១៨ឆ្នាំរូបនេះក៏ជាម្ចាស់មេដាយមាសកីឡាជាតិឆ្នាំ២០១៦​ និងជាជ័យលាភីមេដាយសំរឹទ្ធស៊ីហ្គេម២០១៧វិញ្ញាសាប្រដាល់សេរី ថ្វីបើទើបចូលប្រឡូកក្នុងពិភពក្បាច់គុនមរតកដូនតាកម្ពុជាយើងរយៈពេលតិចឆ្នាំក្ដី។ ចិត្រា នឹងប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាមទល់នឹងកីឡាករមកពីប្រទេសរុស្សី Kazbek Alisultanov


ដូចគ្នានេះដែរ កីឡាករគីឡូធ្ងន់គ្មានគូប្រៀបរបស់កម្ពុជានាពេលបច្ចុប្បន្ន ម៉ឺន សុភា ក៏មានសាវតាប្រដាល់មិនធម្មតាដែរ។ អ្នកលេងគុនខ្មែរទម្ងន់៧១គីឡូក្រាមរូបនេះ ទើបតែឈ្នះមេដាយប្រាក់មកពីស៊ីហ្គេម២០១៧លើវិញ្ញាសាប្រដាល់សេរី ខណៈឆ្នាំ២០១៦កន្លងទៅរូបគេក៏ជាម្ចាស់មេដាយមាសកីឡាជាតិលើកទី១ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំឡើងរៀងរាល់២ឆ្នាំម្ដង​ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម២០២៣ឱ្យបានល្អប្រសើរ។ កូនសិស្សលោក ធន់ សុភា វ័យ២៥ឆ្នាំរូបនេះបានផ្ដួលគូបដិបក្ខឱ្យសន្លប់ចំនួន៣០លើកក្នុងចំណោមការឡើងសង្វៀនគុនខ្មែរ៨៧លើករបស់គេកន្លងមក។ សុភា នឹងប្រកួតក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ជាមួយកីឡាករមកពីប្រទេសន័រវេសន៍  Mohammed Khalil


ជាអ្នកខេត្តកណ្ដាលវ័យ២៣ឆ្នាំ ពេជ្រ ម្ទេសខ្មាំង នឹងប្រកួតក្នុងប្រភេទទម្ងន់៥៦គីឡូក្រាម ជាមួយកីឡាករមកពីប្រទេសប្រេស៊ីល Jonathan Silva នៅក្នុងព្រឹត្តិការណ៍ Khmer-Thai Fight ខាងលើ។ កីឡាករល្អគ្រប់ក្បាច់រូបនេះ មានឈ្មោះដើមថា ណាត សៀកនិន។ រូបគេត្រូវបានជ្រើសរើសជាកីឡាករតំណាងកម្ពុជាម្នាក់ក្នុងចំណោម៤ ដោយសាររូបគេជាម្ចាស់មេដាយមាសកីឡាជាតិឆ្នាំ២០១៦ និងជាម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេម២០១៧ វិញ្ញាសាប្រដាល់សកល។ បន្ថែមពីលើនេះ ម្ទេសខ្មាំង ក៏ជាម្ចាស់ខ្សែក្រវ៉ាត់គុនខ្មែរក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមប្រចាំសង្វៀនសមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់របស់ភីអិនអិន រួមទាំងម្ចាស់ជើងឯកជាច្រើនទៀតផង។


កាន់តែពិសេសទៀតនោះ ឃីម ឌីម៉ា ដែលជានិមិត្តរូបក្នុងដួងចិត្តអ្នកស្នេហាគុនខ្មែរយ៉ាងលើសលប់នោះ នឹងឡើងមកសម្ញែងឫទ្ធិរបស់ខ្លួនលើសង្វៀន Khmer-Thai Fight ជាលើកដំបូងដើម្បីផ្ដល់មោទនភាពដល់ជាតិម្ដងទៀត តាំងពីដណ្ដើមបានមេដាយមាសស៊ីហ្គេម២០១៧ក្នុងខែសីហាមក។ អ្នកអភិរក្សគុនខ្មែរមកពីខេត្តបន្ទាយមានជ័យរូបនេះបានឈ្នះខ្សែក្រវ៉ាត់ជាច្រើនក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម និងកាន់តែអស្ចារ្យនោះគឺមេដាយមាសស៊ីហ្គេមនៅម៉ាឡេស៊ីថ្មីៗនេះ។ ឌីម៉ា នឹងត្រូវតតាំងជាមួយកីឡាករមកពីប្រទេសរុស្សី Dmitri Mordvinov

កីឡាករទាំង៤រូបនេះ ពិតណាស់នឹងអង្រួនសង្វៀន Khmer-Thai Fight នៅថ្ងៃទី២៥ខែ វិច្ឆិកាឆ្នាំ២០១៧ ចាប់ពីម៉ោង៦ល្ងាចតទៅ នៅវិមានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំមិនធ្លាប់មាននៅកម្ពុជានេះ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN និងផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ រួមទាំងស្ថានីយទូរទស្សន៍អន្តរជាតិមួយចំនួនទៀតផងដែរ៕

Comments

Popular posts from this blog

គ្មានទេអុកស៊ីសែនលើភពអង្គារតើអ្នកវិទ្យាសាស្ត្រអាចនាំមនុស្សទៅរស់នៅដោយរបៀបណា?

ទីភ្នាក់ងារអវកាសរបស់ប្រទេសនីមួយៗកំពុងរិះរកមធ្យោបាយបញ្ជូនមនុស្សទៅកាន់ភពអង្គារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតតាមរយៈការបោះទុនអភិវឌ្ឍបច្ចេកវិទ្យាក្នុងលំហរអាកាសរាប់ប៊ីលានដុល្លារដើម្បីបង្កើតលទ្ធភាពបញ្ជូនមនុស្សជាតិទៅកាន់ភពទី ៤ រាប់ពីព្រះអាទិត្យនិងជាភពតូចជាងគេទី២ក្នុងប្រព័ន្ធព្រះអាទិត្យដែលគ្មានអុកស៊ីសែនសម្រាប់ដកដង្ហើម ។ ដូច្នេះតើអ្នកវិទ្យាសាស្ត្រអាចនាំពួកគេទៅរស់នៅភពអង្គារដោយរបៀបណាទៅ ? លោក Vasco Guerra សាស្ត្រាចារ្យប្រចាំសកលវិទ្យាល័យ University of Lisbon ក្នុងប្រទេសព័រទុយហ្គាល់និយាយថា ការដាក់អាណានិគមលើភពក្រហម (ភពអង្គារ) អាចប្រើប្រាស់បច្ចេកវិទ្យាផ្លាស្មាដើម្បីបង្កើតអុកស៊ីសែនផ្ទាល់ខ្លួនខណៈបរិយាកាសលើភពមាន ៩៦% សុទ្ធសឹងជាឧស្ម័នពុលកាបូនឌីអុកស៊ីត ។ បច្ចេកវិទ្យាផ្លាស្មាអាចបំបែកសមាសភាគអុកស៊ីសែននិងកាបូនឌីអុកស៊ីតចេញពីគ្នាដែលជាសមាសធាតុមួយអាចផ្តល់ឱ្យអ្នកវិទ្យាសាស្ត្រនូវឧស្ម័នអុកស៊ីសែន ។ លោក Vasco និងក្រុមការងាររបស់លោកបានព្យាករណ៍ថា ការបង្កើតផ្លាស្មាកាបូនឌីអុកស៊ីតដែលសារធាតុអ៊ីយ៉ុងមួយត្រូវបានបង្កើតដោយការឆ្លងកាត់ចរន្តអគ្គិសនីមួយតាមរយៈឧស្ម័នអាចបំបែកកាបូនឌីអុកស៊ីតចេញពីអុកស៊ីសែនកាន់តែងាយស្រួលលើភពអង្គា...

ចង់លំហែរកាយទេ តោះដំណើរកម្សាន្តទៅកាន់ រមណីយដ្ឋាន គីរីរម្យ

រមណីយដ្ឋាន​ទេសចរណ៍ ធម្មជាតិ​មួយ​ក្នុងចំណោម​ឧទ្យាន​​ជាតិ​ធំៗ​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែលមាន​សម្រស់​ទេសភាព​​ប្រៀបបាន​នឹង​ឋានសួគ៌​លម្អ​ដោយ​​ដើម​ស្រល់​​ដុះ​ពី ធម្មជាតិ​នៅលើ​ខ្ពង់រាប​គិរី​រម្យ និង​មាន​ទឹក ជ្រោះ​ជាច្រើន​កន្លែង​រួមទាំង​ហ្វូង​ម្រឹគី​ម្រឹគា​រស់នៅ​ទីនោះ​​ថែម​ទៀតផង​។ ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើ​រ​ពី​ក្រុងភ្នំពេញ​​ទៅ​ទស្សនា​រមណីយដ្ឋាន​​នេះ​បាន តាមរយៈ​កំណាត់​​ផ្លូវជាតិ​លេខ​៤​លុះ​ធ្វើដំណើរ​ទៅ​ដល់​បង្គោលគីឡូម៉ែត្រ​លេខ ៨៧​ត្រង់​ម្តុំ​ផ្លូវ​បំបែក​ត្រែងត្រយឹង​​នឹង​បានឃើញ​ផ្លូវបំបែក​​ទៅខាង​ស្តាំ ដៃ​មួយ​ឆ្ពោះ​ទៅកាន់​តំបន់​គិរី​រម្យ​​ដែល​ស្ថិតក្នុង​ចម្ងាយ ផ្លូវ​២៧​គីឡូម៉ែត្រ ក្នុងនោះ​​រយៈ​ចម្ងាយ ផ្លូវ​១០​គីឡូ​ម៉ែត្រ​ដំបូង​គឺជា​ផ្លូវ​រាប​ស្មើ​នឹង​១៧ ​គីឡូម៉ែត្រ​បន្ទាប់ គឺជា​ផ្លូវ​ឡើង​ចុះ​ភ្នំ​។​ រមណីយដ្ឋាន​​គិរី​រម្យ​មាន​ចម្ងាយ​​ផ្លូវ​ពី​រាជធានី​ភ្នំពេញ​១១៤​គីឡូម៉ែត្រ និង​១៤៧​គីឡូម៉ែត្រ​​ពី​ក្រុងព្រះសីហនុ​​ឬ​ចម្ងាយ ៤៤ គីឡូម៉ែត្រ​ពី​ផ្សារ​កំពង់ស្ពឺ​។ ឧទ្យាន​ជាតិ​គិរី រម្យ​មាន​ផ្ទៃដី ប្រមាណ​៨៤០១​ហិកតា​ដែល​ស្ថិតនៅ​លើ​ខ្ពង់រាប​មាន​កម្ពស់​ចាប់​ពី​៣០០​ទៅ​១០០០ ម៉ែត្រ​ពី​នីវ៉ូ​សមុទ្រ​...

អណ្ដូង​ស្នេហ៍​ដែលជា​កន្លែង​កំសាន្ត​និង​បន្ធូរ​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍ ក្នុងស្រុក​និង​ក្រៅ​ស្រុក​

មណ្ឌល​គី​រី ៖ តំបន់​ទេសភាព​អណ្ដូង​ស្នេហ៍​ដែល​ស្ថិតនៅក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូ​រ៉ាង ដែល​ភាគច្រើន​មិនសូវ​ជាមាន​អ្នកដឹង និង​បាន​ទៅលេង​ដល់​។ កន្លែង​កំសាន្ត​មួយ​នេះ​ជាប់​ច្រកទ្វារ​គី វៀតណាម កម្ពុជា នៅ​ឆ្ងាយ​ពី​ខេត្ត ដែលមាន​ចំងាយ​២០​គីឡូរ​មែត្រ  ហើយ​ភ្នំ​មួយ​នេះ​ដែលមាន​រយះ​កំពស់​ខ្ពស់ជាង​ធំ​ដទៃទៀត ដែល​នៅក្បែរនោះ​។ ចំណែក​ទិដ្ឋភាព​នៅពេលដែល យើង​ឈរលើ​កំពូលភ្នំ ហើយ​សំ​ម្លឹ​ង​មើលចុះ​មកក្រោម គឺ​ហាក់ដូចជា​ជ្រលង់​អណ្ដូង និង ជ្រលង់​ជ្រោះ​អ​ញ្ជឹ​ង ហើយ​អ្នក​ដែល​បាន​ទៅលេង​កំសាន្ដ នៅ​ភ្នំ​អណ្ដូង​ស្នេហ៍​តែងតែ​ថត​ផ្ដិត​យក​រូបភាព​ស្អាត ៗ និង​តែងតែ​ស​សើ​រថា​ទីនេះ​ស្អាត​ណាស់ ពេលដែល​បានមក​ដល់​មាន​អារម្មណ៍​ថា​ស្រស់ស្រាយ ហើយក៏​ជា​កន្លែង​ដែល​ល្អ​សំរាប់​បន្ធូរ​អារម្មណ៍ និង​បំបាត់ទុក្ខ​កង្វល់​ផង​ដែល  ។​ ​រមនីយ៍ដ្ឋាន​ទេសចរណ៍​នៅ​ភ្នំ​អណ្ដូង​ស្នេហ៍​មួយ​នេះ​ផង​ដែល​តែងតែមាន​គេ​ដំណាល់​តៗ​គ្នា​ថា​ដែល​ធ្លាប់មាន​គូរ​ស្នេហ៍​មួយគូរ​ដែល​ស្រលាញ់គ្នា​ណាស់​ប៉ុន្តែ​ត្រូវបាន​គ្រួសារ​បំបែកបំបាក់​មិន​ឲ្យ​ជួបគ្នា​ជាច្រើនលើក​ជាច្រើន​សារ ហើយ​គូស្នេហ៍​មួយគូរ​នេះ​ក៏​សំ​ម្រ​ច​ចិត្ត​ធ្វើអត្តឃាត​ព្រម​គ្នា​នៅលើ​កំពូលភ្នំ​នោះ​យ៉ា...