Skip to main content

សុខភាព​មិន​បរិបូរណ៍​គឺជា​មូលហេតុ​មេជីវិត​ខ្សោយ



ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​ព្រឹត្តិបត្រ Fertility និង Sterility បាន​បង្ហាញ​ថា បញ្ហា​សុខភាព​ទូទៅ​របស់​បុរស​មាន​ការ​ពាក់​ព័ន្ធ​នឹង​កត្តា​គុណភាព​នៃ​មេ​ជីវិត ឬ​ទឹក​កាម។ ចំពោះ​បញ្ហា​ចុះ​ខ្សោយ​មេ​ជីវិត​នេះ ក្រុម​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា វា​អាច​ស្តែង​ឲ្យ​ឃើញ​តាមរយៈ​អាការ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​កម្រិត​ជាតិ​អ័រម៉ូន​ខុស​ប្លែក​ពី​ធម្មតា។
ការសិក្សា​កន្លង​មក បាន​ភ្ជាប់​បញ្ហា​គុណភាព​ទឹកកាម​ទៅនឹង​ហានិភ័យ​ចំពោះ​សុខភាព ដូចជា ជំងឺ​លើស​ឈាម ជំងឺ​សើ​ស្បែក និង​បញ្ហា​នៃ​ការ​ចុះ​ខ្សោយ​អ័រម៉ូន។
ក្រុម​វេជ្ជបណ្ឌិត បាន​បន្ត​ថា បុរស​ដែលមាន​វ័យ​ចាប់ពី ៣០ ឆ្នាំ​ទៅ​អាច​ប្រឈម​នឹង​ផល​ប៉ះពាល់​ការ​ចុះ​ខ្សោយ​មេ​ជីវិត ឬ​ងាប់​មេ​ជីវិត ដោយ​សារ​តែ​ពួកគេ​មាន​ជំងឺ​បេះដូង។
លោក​សាស្ត្រាចារ្យ ម៉ៃឃែល អ៊ីសិនប៊ើក មក​ពី​សាកល​វិទ្យាល័យ​សុខាភិបាល​ស្តេនហ្វដ និយាយ​ថា៖ «អត្រា​ប្រមាណ ១៥ ភាគរយ​នៃ​ជីវិត​ប្តី​ប្រពន្ធ​ដែលមាន​បញ្ហា​ពិបាក​មាន​កូន​នោះ មាន​អត្រា​ពាក់​កណ្តាល​បណ្តាល​មក​ពី​ទឹក​កាម​បុរស​ចុះ​ខ្សោយ។ យើង​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​បញ្ហា​សុខភាព​បុរស​រាប់លាន​នាក់​ដែល​មាន​បញ្ហា​ចុះខ្សោយ​មេ​ជីវិត​នេះ​ផងដែរ»
ម៉ៃឃែល អ៊ីសិនប៊ើក បន្ត​ថា៖ «ប៉ុន្ដែ​ពេល​នេះ យើង​បាន​បញ្ជាក់ថា បុរស​មាន​វ័យ​ចាប់ពី ៣០ ឆ្នាំ​ឡើង​នឹង​ប្រឈម​បញ្ហា​នេះ»
ក្រៅ​ពី​នេះ គេ​បាន​រក​ឃើញ​ថា បញ្ហា​មេ​ជីវិត​ចុះ​ខ្សោយ​របស់​បុរស​នេះ​គួរ​ពិនិត្យ​លើ​រាងកាយ​ពួកគេ​តាម​រយៈ​រោគសញ្ញា​នៃ​សុខភាព​មួយ​ចំនួន​ដែរ។
ការ​សិក្សា​ថ្មី​នេះ បាន​ស្រាវជ្រាវ​ទៅ​លើ​ក្រុម​បុរស​ប្រមាណ ៩ ៣៧៨ នាក់ មាន​វ័យ​ចន្លោះ​ចាប់ពី ៣០ ទៅ ៥០ ឆ្នាំ ក្រោម​ប្រធានបទ​ស្រាវជ្រាវ​កម្រិត​ចុះ​ខ្សោយ​មេ​ជីវិត​បុរស។
បុរស​ទាំងនោះ​តែងតែ​ផ្ដល់​ទឹកកាម​គំរូ​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វិនិច្ឆ័យ​លើ​អាកប្ប​កិរិយា រួមទាំង សំឡេង ការ​ផ្ចង់​អារម្មណ៍ និង​សញ្ញាណ​ដែល​ទឹក​កាម​របស់​ពួកគេ​មាន​សមត្ថភាព​អាច​បន្លាស់​ទី​ដោយ​សេរី និង​រហ័ស​រហួន។
៤៤ ភាគរយ​នៃ​បុរស​ទាំងអស់ ដែលមាន​អាយុ ៣៨ ឆ្នាំ​ជា​មធ្យម បាន​ជួប​បញ្ហា​ផ្នែក​សុខភាព​ក្រៅពី​អសមត្ថភាព​បន្ដ​ពូជ​ដែល​ត្រូវការ​ការ​ព្យាបាល។
បញ្ហា​ចម្បង វា​កើត​ពី​ជំងឺ​មួយ​ចំនួន​ចំពោះ​បុរស​មាន​ទឹក​កាម​ខ្សោយ ដូចជា ការ​ឡើង​សម្ពាធ​ឈាម ស្ទះ​សរសៃ​ក្នុង​ឈាម​បេះដូង និង​ជំងឺ​បេះដូង​ជាដើម។
សាស្ត្រាចារ្យ ម៉ៃឃែល បាន​ព្រមាន​ថា៖ «មាន​បុរស​ច្រើន​ណាស់​ដែល​កើត​ជំងឺ​សម្ពាធ​ឈាម ឬ​លើសឈាម​នោះ។ ដូច្នេះ​ត្រូវ​គិត​លើ​ចំណុច​មួយ​នេះ​ឲ្យ​មែន​ទែន ពីព្រោះ​វា​បង្ក​ឲ្យ​មេ​ជីវិត​ចុះ​ខ្សោយ»
ប៉ុន្តែ​លោក វេជ្ជណ្ឌិត ក៏បាន​បញ្ជាក់​ដែរ​ថា អត្រា​ចំនួន ១៥ ភាគរយ​បណ្តាល​ពី​កត្តា​ហ្សែន ដែល​វា​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការបង្កើត​ទឹកកាម​នោះ ព្រោះ​វា​មាន​តួនាទី​សំខាន់​ពាក់ព័ន្ធ​ផ្ទាល់​នឹង​រាងកាយ។
ម៉ៃឃែល អ៊ីសិនប៊ើក បន្ថែម​ថា៖ «បុរស​មាន​សុខភាព​ល្អ កម្រិត​មេ​ជីវិត ឬ​ទឹកកាម​របស់​ពួកគេ​ក៏​ល្អ។ ដើម្បី​ឲ្យ​ទឹក​កាម​នោះ​មាន​គុណភាព​ល្អ បុរសៗ​ក៏​ចាំបាច់​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បាន​មាំមួន​ល្អ​ដែរ។ ពេល​យើង​ព្យាបាល​បញ្ហា​គ្មាន​កូន​របស់​បុរស ដំបូង​យើង​ក៏ត្រូវ​ការ​ធ្វើ​តេស្ត​សុខភាព​ពួកគេ​ជា​មុន​សិន​ផង​ដែរ»

ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជំនាញ​មាន​ន័យ​ថា យើង​មាន​ឱកាស​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រសើរ​ចំពោះ​ស្ថានភាព​ទូទៅ​នៃ​រាងកាយ​នូវ​អ្វីដែល​យើង​ធ្លាប់​បាន​សង្ស័យ​កន្លង​មក៕


Comments

Popular posts from this blog

លស់ព្រលឹងគ្រប់គ្នាពេលឃើញរូបថតគ្មានចិញ្ចើមរបស់តារាស្រីល្បីៗ១០រូប

លស់​ព្រលឹង​​គ្រប់​គ្នា​ពេល​ឃើញ​​រូប​ថត​គ្មាន​ចិញ្ចើម​របស់​តារា​ស្រី​ល្បី​ៗ​១០​រូប ចិញ្ចើម​គឺ​ជា​មកុដ​មិន​អាច​ខ្វះ​បាន​សម្រាប់​ផ្ទៃ​មុខ។ មិន​ថា​កែវ​ភ្នែក ច្រមុះ បបូរ​មាត់​របស់​អ្នក​ស្រស់​ស្អាត​ ឬ​ទម្រង់​មុខ​ល្អ​យ៉ាង​ណា តែ​បើ​ចិញ្ចើម​មិន​ស្អាត នោះ​ក៏​មើល​ទៅ​មិន​ស្អាត​ដូច​គ្នា។ ថ្ងៃ​នេះ​យើង​មក​សាក​ល្បង​ទស្សនា​រូបភាព​របស់​តារា​ស្រី​ថៃ​លំដាប់​មុខ​ចំនួន ១០​រូប ដោយ​ប្រៀបធៀប​នៅ​ពេល​មាន​ចិញ្ចើម​ធម្មតា និង​ពេល​កាត់​ចិញ្ចើម​ចេញ​ម្ដង​មើល ថា​តើ​អ្នក​ណា​នៅ​តែ​អាច​គ្រាន់​មើល ហើយ​អ្នក​ណា​ខ្លះ​មើល​ទៅ​ចម្លែក​ខ្លាំង ? រូប​ថត​តារា​សម្ដែង Kwan Usamanee ពេល​មាន​ចិញ្ចើម

នាំឲ្យស្គាល់ កន្លែងកម្សាន្តបែបស្រុកស្រែមួយកន្លែង ទេសភាពស្អាត ម្ហូបឆ្ងាញ់គ្មានគីមី

បើ​គិត​ដល់​ដំណើរ​កម្សាន្ត​ទៅកាន់​ទឹក​ដី​ប្រវត្តិសាស្ត្រ​ខេត្ត​សៀមរាប ប្រិយមិត្ត​ប្រាកដ​ជា​នឹក​ឃើញ​មុន​គេ​នូវ​ប្រាសាទ​បុរាណ​នានា ជា​ពិសេស​ប្រាសាទ​អង្គរវត្ត​តែ​ម្ដង។ ប៉ុន្តែ​សៀមរាប មិន​គ្រាន់​តែ​មាន​សម្បត្តិ​វប្បធម៌​ផ្នែក​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ​ទេ តែ​បច្ចុប្បន្ន​ក៏​សម្បូរ​កន្លែង​ដើរ​លេង​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។ អាហារដ្ឋាន​ចម្ការ​ត្រាវ​ គឺ​ជា​កន្លែង​សម្រាក​លម្ហែ​កាយ​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ចូលចិត្ត​ទេសភាព​បែប​ស្រុកស្រែ និង​ស្ងប់​ស្ងាត់។ រមណីយដ្ឋាន​កែច្នៃ​បែប​ធម្មជាតិ​មួយ​នេះ កំពុង​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ឲ្យ​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ។ ក្រៅ​ពី​មាន​ទេស​ភាព​ដ៏​ស្រស់​បំព្រង មាន​ទាំង​វាល​ស្រែ ​ស្រះទឹក​ធំៗ​ដ៏​ថ្លា​ឈ្វេង​ព្រម​ទាំង​ផ្កាឈូក​កំពុង​រីក​ក្រពុំ និង​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ជះ​ក្លិន​ក្រអូប​ប្រហើរ​នៃ​ក្លិន​ស្រូវ រុក្ខជាតិ​តូចធំ​ហើយ​នោះ គឺ​ម្ហូប​អាហារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត។ បើ​តាម​ការ​រៀបរាប់​ពី លោក​ យ៉ាន វិវឌ្ឍន៍ ជា​ម្ចាស់​អភិវឌ្ឍ​រមណីដ្ឋាន​មួយ​នេះ ប្រាប់​ថា ម្ហូប​អាហារ​បែប​ស្រុក​ស្រែ​ជា​ច្រើន​មុខ​ដូចជា​សម្ល​ម្ជូរ​ត្រាវ​...

វិធីសាស្ត្របំបាត់អាការៈឈឺធ្មេញតាមបែបធម្មជាតិ!

នេះជាវិធីសាស្ត្របំបាត់អាការៈឈឺធ្មេញតាមបែបធម្មជាតិ   ៖ 1. ត្រួយត្របែក – យកត្រួយត្របែក៣-៤សន្លឹក លាងឲ្យស្អាត – ទំពារ រួចដាក់នៅកន្លែងឈឺ៥នាទីនឹងបានធូរស្រាល។ នៅក្នុងស្លឹកត្របែកក៏មានផ្ទុកនូវសារធាតុ astringents ដែលអាចជួយបង្រួមចន្លោះអញ្ចាញធ្មេញ និងបំបាត់ការឈឺធ្មេញ។ 2. ម្រេច – យកម្រេច ២-៣គ្រាប់ កិនឲ្យម៉ដ្ឋ ហើយលាយអំបិលបន្តិច – ដាក់នៅកន្លែងដែលឈឺ ៥នាទីនឹងបានធូរស្រាល។ 2. ខ្ទឹមស – កិនខ្ទឹមសឲ្យម៉ដ្ឋបន្តិច – ដាក់នៅកន្លែងដែលឈឺ ៥នាទីនឹងបានធូរស្រាល។ វិធីបន្ថែមទៀត – អាចកិនវាឲ្យម៉ដ្ឋ – ដាំជាមួយទឹកសមល្មម មិនច្រើនពេក – យកទឹកនោះមកខ្ពុរមាត់ ១ថ្ងៃ ២ ឬ ៣ដង នឹងបានកាត់បន្ថយការឈឺ។ ខ្ទឹមសផ្ទុកនូវសារៈធាតុ allicin ដែលអាចបំបាត់ការឈឺធ្មេញបាន។   វិធីខាងលើគ្រាន់តែអាចជួយបន្ថយការ​ឈឺចាប់ មួយរយៈពេលខ្លីប៉ុណ្ណោះ តែមិនអាចព្យាបាលមូលហេតុរបស់វា​ដែលជាបញ្ហានោះឡើយ សូមពិភាក្សាជាមួយពេទ្យធ្មេញដើម្បីទទួលបានការព្យាបាល