Skip to main content

លោក ហ៊ុន សែន​ បារម្ភ​ខ្លាច​​ពលរដ្ឋ​រំលាយ​បក្ស​កាន់អំណាច​វិញ​ដោយ​អំណាច​សន្លឹកឆ្នោត


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បារម្ភ​ខ្លាច​ក្រែង​ពលរដ្ឋ​រំលាយ​គណបក្ស​កាន់​អំណាច​វិញ​ដោយ​អំណាច​សន្លឹក​ឆ្នោត។ លោក​បាន​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ប្រឹងប្រែង​បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ល្អ និង​លុបបំបាត់​ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ និង​បទល្មើស​នេសាទ​ជាដើម។ ពលរដ្ឋ​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ហាក់​ពុំ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​តម្រង់​ទិស​ពី​ភាព​អសកម្ម​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​នោះ​ទេ។
ជនជាតិ​ដើម​ភាគ​តិច​នៅ​ខែត្រ​ភាគ​ឦសាន ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ជា​កំពុង​ភ័យ​ព្រួយ​ខ្លាំង​ខ្លាច​ចាញ់​ឆ្នោត​នៅ​ពេល​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដ៏​ធំ​មួយ ត្រូវ​បាន​លោក ហ៊ុន សែន ទាត់​ចេញ​ពី​ឆាក​នយោបាយ។ ពួកគាត់​អះអាង​ថា មហិច្ឆតា​រំលាយ​បក្ស​ប្រឆាំង ព្រោះ​លោក ហ៊ុន សែន ដឹង​មុន​ថា គណបក្ស​កាន់​អំណាច​មិន​អាច​យក​ឈ្នះ​បក្ស​ប្រឆាំង​បាន​នៅ​ពេល​បោះឆ្នោត​ជាតិ​ខាង​មុខ។
កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មន្ត្រី​របស់​លោក​ខិតខំ​ធ្វើ​កិច្ចការ​ឲ្យ​ពលរដ្ឋ​ទទួល​ផល​ប្រយោជន៍ លុបបំបាត់​ភាព​អសកម្ម​ដែល​កើត​ចេញ​ពី​មន្ត្រី​របស់​លោក កុំ​ឲ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​នានា ឬ​ការ​ផ្ដល់​សេវា​សាធារណៈ​ជា​ដើម។
លោក​បារម្ភ​ថា រដ្ឋាភិបាល​មាន​ឱកាស​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ក៏​ប៉ុន្តែ​អំណាច​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ​អាច​នឹង​រំលាយ​គណបក្ស​កាន់​អំណាច​វិញ ប្រសិន​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត៖ «ខិតខំ​បន្ត​ធ្វើ​កិច្ច​ការ​បន្ត​ទាំង​ឡាយ​ឲ្យ​ប្រជាជន​ទទួល​ផល​ប្រយោជន៍ ឲ្យ​ប្រជាជន​សប្បាយ​ចិត្ត​តាម​រយៈ​បំបាត់​ចោល​នូវ​ភាព​អសកម្ម​របស់​មន្ត្រី​របស់​យើង កុំ​ឲ្យ​មានការ​កាប់​ព្រៃឈើ​ខុស​ច្បាប់ កុំ​ឲ្យ​មាន​ការ​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​នានា។ យើង​មាន​ឱកាស​រំលាយ​គេ ក៏ប៉ុន្តែ​មិន​ត្រូវ​ភ្លេច​ថា ប្រជាជន​ក៏​អាច​រំលាយ​យើង​វិញ​ដែរ​តាម​រយៈ​ការ​បោះឆ្នោត​មួយ»
ជនជាតិ​ដើម​ភាគតិច​កួយ រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក ថាន់ វ៉ន យល់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ភ័យ​ព្រួយ​រឿង​នយោបាយ​ជ្រុល​និយម​របស់​លោក​ដែល​រំលាយ​បក្ស​ប្រឆាំង បង្ក​ឲ្យ​ពលរដ្ឋ​ក្ដៅ​ក្រហល់ក្រហាយ និង​ខឹងសម្បា​យ៉ាង​ខ្លាំង។ លោក​គ្មាន​សង្ឃឹម​ថា ការ​សន្យា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​ជួយ​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​លោក​មើល​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​មិន​បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​គាំពារ​ព្រៃឈើ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ បើ​ពលរដ្ឋ​ណា​ឈឺឆ្អាល​រឿង​កាប់​បំផ្លាញ​ព្រៃឈើ ត្រូវ​អាជ្ញាធរ​ចោទ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​ទៅ​វិញ៖ «ពាក្យ​គាត់​ថា អំពាវនាវ​ឲ្យ​មន្ត្រី​គាត់​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ខ្ញុំ​ជឿ​ទប់​មែន ក៏ប៉ុន្តែ​បើ​ទប់ស្កាត់​ឈើ​តាម​ម៉ូតូ និង​តាម​ឡាន​បាន​មួយ​ម៉ូតូ ១​ម៉ឺន និង​មួយ​ឡាន ១០​ម៉ឺន តែ​បើ​ទប់ស្កាត់​ដុះ​ពី​ដី​វិញ​គឺ​មិន​បាន​ទេ»
លោក ថាន់ វ៉ន បន្ថែម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ជា​ស្ដាប់​មន្ត្រី​ថ្នាក់​ក្រោម​ច្រើន​ជាង​ស្ដាប់​ព័ត៌មាន​ឯករាជ្យ និង​ក្ដី​កង្វល់​របស់​ពលរដ្ឋ​ដែល​អំពាវនាវ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ។ លោក​ថា អំពើ​ពុករលួយ​ក្នុង​រឿង​បទល្មើស​ព្រៃឈើ គឺ​ជា​ធាតុ​ផ្សំ​សំខាន់ រួម​ចំណែក​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ហើយ​អំពើ​ពុករលួយ​នេះ​ភាគ​ច្រើន​មាន​ប្រភព​ពី​មន្ត្រី​ធំៗ​របស់​រដ្ឋាភិបាល៖ «តាម​ពិត​គាត់​មិន​មែន​ភ័យ​ព្រួយ​រឿង​ព្រៃឈើ​ទេ គឺ​គាត់​ភ័យ​រឿង​នយោបាយ​គាត់​ជ្រុល​និយម​ទេ បើ​អ៊ីចឹង​ចង់​បន្ទោស​បក្ស​សង្គ្រោះ​ជាតិ​អី​ណា តែ​តាម​ការ​ពិត​គឺ​មន្ត្រី​ក្រោម​ឱវាទ​គាត់​មិន​ធ្វើ គឺ​ចង់​ទម្លាក់​នាយករដ្ឋមន្ត្រី»
​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ការ​ក្រើន​រំឭក​មន្ត្រី​របស់​ខ្លួន​ដែល​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ទាំង​ឡាយ ចៀសវាង​កុំ​ឲ្យ​ពួកគេ​ទទួល​រង​ការ​ខឹងសម្បា​ពី​ពលរដ្ឋ។ លោក​ថា បើ​ទោះ​បី​ជា​បរិយាកាស​នយោបាយ​អាប់អួ​មែន ក៏ប៉ុន្តែ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​នៅ​តែ​មាន​កាតព្វកិច្ច​ធ្វើ​កិច្ច​ការងារ​របស់​ខ្លួន​តាម​ធម្មតា​ដដែល៖ «ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី គឺ​ដើម្បី​ដាស់តឿន​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ពួកគេ​ទទួល​រង​ការ​ខឹងសម្បា​ពី​ពលរដ្ឋ»

​យ៉ាងណា​ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​ថា គ្មាន​ឆន្ទៈ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ បែរ​ជា​បណ្ដោយ​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទទួល​ប្រយោជន៍​ពី​ជនល្មើស​ដឹក​ជញ្ជូន​ឈើ​គ្មាន​ទី​បញ្ចប់ ដែល​ជា​ការ​រួម​ចំណែក​បំផ្លាញ​ធនធាន​ធម្មជាតិ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។ កន្លង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​សន្យា​ថា លោក​សុខចិត្ត​សម្លាប់​ខ្លួន​បើ​លោក​ការពារ​ព្រៃឈើ​មិន​បាន៕

Comments

Popular posts from this blog

លស់ព្រលឹងគ្រប់គ្នាពេលឃើញរូបថតគ្មានចិញ្ចើមរបស់តារាស្រីល្បីៗ១០រូប

លស់​ព្រលឹង​​គ្រប់​គ្នា​ពេល​ឃើញ​​រូប​ថត​គ្មាន​ចិញ្ចើម​របស់​តារា​ស្រី​ល្បី​ៗ​១០​រូប ចិញ្ចើម​គឺ​ជា​មកុដ​មិន​អាច​ខ្វះ​បាន​សម្រាប់​ផ្ទៃ​មុខ។ មិន​ថា​កែវ​ភ្នែក ច្រមុះ បបូរ​មាត់​របស់​អ្នក​ស្រស់​ស្អាត​ ឬ​ទម្រង់​មុខ​ល្អ​យ៉ាង​ណា តែ​បើ​ចិញ្ចើម​មិន​ស្អាត នោះ​ក៏​មើល​ទៅ​មិន​ស្អាត​ដូច​គ្នា។ ថ្ងៃ​នេះ​យើង​មក​សាក​ល្បង​ទស្សនា​រូបភាព​របស់​តារា​ស្រី​ថៃ​លំដាប់​មុខ​ចំនួន ១០​រូប ដោយ​ប្រៀបធៀប​នៅ​ពេល​មាន​ចិញ្ចើម​ធម្មតា និង​ពេល​កាត់​ចិញ្ចើម​ចេញ​ម្ដង​មើល ថា​តើ​អ្នក​ណា​នៅ​តែ​អាច​គ្រាន់​មើល ហើយ​អ្នក​ណា​ខ្លះ​មើល​ទៅ​ចម្លែក​ខ្លាំង ? រូប​ថត​តារា​សម្ដែង Kwan Usamanee ពេល​មាន​ចិញ្ចើម

នាំឲ្យស្គាល់ កន្លែងកម្សាន្តបែបស្រុកស្រែមួយកន្លែង ទេសភាពស្អាត ម្ហូបឆ្ងាញ់គ្មានគីមី

បើ​គិត​ដល់​ដំណើរ​កម្សាន្ត​ទៅកាន់​ទឹក​ដី​ប្រវត្តិសាស្ត្រ​ខេត្ត​សៀមរាប ប្រិយមិត្ត​ប្រាកដ​ជា​នឹក​ឃើញ​មុន​គេ​នូវ​ប្រាសាទ​បុរាណ​នានា ជា​ពិសេស​ប្រាសាទ​អង្គរវត្ត​តែ​ម្ដង។ ប៉ុន្តែ​សៀមរាប មិន​គ្រាន់​តែ​មាន​សម្បត្តិ​វប្បធម៌​ផ្នែក​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ​ទេ តែ​បច្ចុប្បន្ន​ក៏​សម្បូរ​កន្លែង​ដើរ​លេង​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។ អាហារដ្ឋាន​ចម្ការ​ត្រាវ​ គឺ​ជា​កន្លែង​សម្រាក​លម្ហែ​កាយ​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ចូលចិត្ត​ទេសភាព​បែប​ស្រុកស្រែ និង​ស្ងប់​ស្ងាត់។ រមណីយដ្ឋាន​កែច្នៃ​បែប​ធម្មជាតិ​មួយ​នេះ កំពុង​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ឲ្យ​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ។ ក្រៅ​ពី​មាន​ទេស​ភាព​ដ៏​ស្រស់​បំព្រង មាន​ទាំង​វាល​ស្រែ ​ស្រះទឹក​ធំៗ​ដ៏​ថ្លា​ឈ្វេង​ព្រម​ទាំង​ផ្កាឈូក​កំពុង​រីក​ក្រពុំ និង​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ជះ​ក្លិន​ក្រអូប​ប្រហើរ​នៃ​ក្លិន​ស្រូវ រុក្ខជាតិ​តូចធំ​ហើយ​នោះ គឺ​ម្ហូប​អាហារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត។ បើ​តាម​ការ​រៀបរាប់​ពី លោក​ យ៉ាន វិវឌ្ឍន៍ ជា​ម្ចាស់​អភិវឌ្ឍ​រមណីដ្ឋាន​មួយ​នេះ ប្រាប់​ថា ម្ហូប​អាហារ​បែប​ស្រុក​ស្រែ​ជា​ច្រើន​មុខ​ដូចជា​សម្ល​ម្ជូរ​ត្រាវ​...

វិធីសាស្ត្របំបាត់អាការៈឈឺធ្មេញតាមបែបធម្មជាតិ!

នេះជាវិធីសាស្ត្របំបាត់អាការៈឈឺធ្មេញតាមបែបធម្មជាតិ   ៖ 1. ត្រួយត្របែក – យកត្រួយត្របែក៣-៤សន្លឹក លាងឲ្យស្អាត – ទំពារ រួចដាក់នៅកន្លែងឈឺ៥នាទីនឹងបានធូរស្រាល។ នៅក្នុងស្លឹកត្របែកក៏មានផ្ទុកនូវសារធាតុ astringents ដែលអាចជួយបង្រួមចន្លោះអញ្ចាញធ្មេញ និងបំបាត់ការឈឺធ្មេញ។ 2. ម្រេច – យកម្រេច ២-៣គ្រាប់ កិនឲ្យម៉ដ្ឋ ហើយលាយអំបិលបន្តិច – ដាក់នៅកន្លែងដែលឈឺ ៥នាទីនឹងបានធូរស្រាល។ 2. ខ្ទឹមស – កិនខ្ទឹមសឲ្យម៉ដ្ឋបន្តិច – ដាក់នៅកន្លែងដែលឈឺ ៥នាទីនឹងបានធូរស្រាល។ វិធីបន្ថែមទៀត – អាចកិនវាឲ្យម៉ដ្ឋ – ដាំជាមួយទឹកសមល្មម មិនច្រើនពេក – យកទឹកនោះមកខ្ពុរមាត់ ១ថ្ងៃ ២ ឬ ៣ដង នឹងបានកាត់បន្ថយការឈឺ។ ខ្ទឹមសផ្ទុកនូវសារៈធាតុ allicin ដែលអាចបំបាត់ការឈឺធ្មេញបាន។   វិធីខាងលើគ្រាន់តែអាចជួយបន្ថយការ​ឈឺចាប់ មួយរយៈពេលខ្លីប៉ុណ្ណោះ តែមិនអាចព្យាបាលមូលហេតុរបស់វា​ដែលជាបញ្ហានោះឡើយ សូមពិភាក្សាជាមួយពេទ្យធ្មេញដើម្បីទទួលបានការព្យាបាល