Skip to main content

ក្លិបមួយនៅលីកកំពូលថៃ គឺ​​ក្លឹប Chonburi ចាប់​អារម្មណ៍​​ចង់​បាន​ខែ្សបម្រើ ច្រឹង ពលរដ្ឋ


កាល​ពី​ម្សិលមិញ​នេះ ​មាន​ដំណឹង​ពី​ប្រទេស​ថៃ​មក​ថា ក្លឹប Chonburi ​ទាក់ទង​ចង់​បាន ច្រឹង ពលរដ្ឋ ​របស់​កម្ពុជា​នៅ​លេង​នៅ​លីគ​ថៃ។ ដោយ​ឡែក​លោក ខូវ ឆាយ ​អ្នក​ចាត់ការ​ក្លឹប​ក្រសួង​ការពារ​ជាតិ​ក៏​បង្ហើប​ថា​វា​ជា​រឿង​ពិត ប៉ុន្តែ​មិនមែន​មាន​តែ​ក្លឹប​នៅ​ថៃ​ទេ សូម្បី​តែ​នៅ​សិង្ហបុរី​ក៏​មាន​ទាក់ទង​មក​ដែរ។យោងតាមសារព័ត៌មាន Thsports បានរាយការណ៍ថា នាយកបចេ្ចកទេសរបស់ក្លិប Chonburi លោកWithaya Laohakul បានបង្ហើបឲ្យដឹងថា លោកបានទៅទស្សនាការលេងរបស់ ច្រឹង ពលរដ្ឋ អំឡុងព្រឹត្ដិការណ៍កីឡា SEA Games​ឆ្នាំ២០១៧ នេះ។​
យ៉ាងណាមិញ ប្រធានក្លិបក្រសួងការពារជាតិ លោក ខូវ ឆាយ បានថ្លែងប្រាប់ទំព័រ 
TheMorning ឲ្យបានដឹងផងដែរថា រូបលោកបានជួបជាមួយក្លិប កំពូលរបស់ថៃនេះរួចហើយ ដើម្បីធើ្វការពិភាក្សាទាក់ទងទៅនឹង អនាគតរបស់កីឡាករវ័យក្មេងនេះ។
«
ពួកយើងទើបតែជួបពិភាក្សាជាមួយ គ្រូបង្វឹករបស់ពួកគេជាធម្មតាប៉ុណ្ណោះ ប៉ុន្ដែមិនទាន់សម្រេចអ្វីមួយនៅឡើយទេ ហើយយើងនឹងចាំមើលជាបន្ដទៀត»
ខាងក្លិប Chonburi FC និយាយ។ ចំណែកឯលោក ខូវ ឆាយ របស់ក្រុមក្រសួងការពារជាតិវិញ បាននិយាយថា៖ «ពួកគេនឹងផ្ដល់ព័ត៌មានបន្ថែម នៅពេលដែលពួកគេសម្រេចយក ពលរដ្ឋ។ ពេលនេះ ពួកគេគ្រាន់តែបង្ហាញពីការចាប់អារម្មណ៍ប៉ុណ្ណោះ»
អ្នក​ចាត់ការ​ក្រុម​ទ័ព​ខាង​លើ​បញ្ជាក់​បន្ថែម​ថា​ក្រុម​របស់​លោក​គ្មាន​បំណង​ចង់​ទុក​កីឡាករ​ណា​ម្នាក់​មិន​ឱ្យ​ចេញ​ទៅ​ក្រៅ​នោះ​ទេ។ផ្ទុយ​ទៅ​វិញ ​មាន​តែ​ជំរុញ​ថែម ​ដើម្បី​ឱ្យ​ពួកគេ​បាន​រៀន​សូត្រ​អ្វី​ដែល​ថ្មី​នៅ​ទី​នោះ ​និង​មក​ជួយ​បាល់ទាត់​កម្ពុជា​វិញ​នៅ​ថ្ងៃ​អនាគត។
ពលរដ្ឋ ​ជា​យុវជន​ឆ្នើម​ម្នាក់​របស់​កម្ពុជា ​ហើយ​តែងតែ​បំពេញ​តួនាទី​ជា​ខ្សែ​បម្រើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នៅ​លីគ​កម្ពុជា​នា​ពេល​កន្លង​មក។ កីឡាករ​ពូកែ​លេង​សើច​ម្នាក់​នេះ ​ត្រូវ​បាន​គ្រូ​បង្វឹក​នានា​មើល​ឃើញ​ថា​អាច​នឹង​មាន​អនាគត​ល្អ​នា​ពេល​អនាគត ប្រសិន​បើ​រូបគេ​ព្យាយាម​ហ្វឹកហាត់​បន្ថែម​ទៀត៕



Comments

Popular posts from this blog

លស់ព្រលឹងគ្រប់គ្នាពេលឃើញរូបថតគ្មានចិញ្ចើមរបស់តារាស្រីល្បីៗ១០រូប

លស់​ព្រលឹង​​គ្រប់​គ្នា​ពេល​ឃើញ​​រូប​ថត​គ្មាន​ចិញ្ចើម​របស់​តារា​ស្រី​ល្បី​ៗ​១០​រូប ចិញ្ចើម​គឺ​ជា​មកុដ​មិន​អាច​ខ្វះ​បាន​សម្រាប់​ផ្ទៃ​មុខ។ មិន​ថា​កែវ​ភ្នែក ច្រមុះ បបូរ​មាត់​របស់​អ្នក​ស្រស់​ស្អាត​ ឬ​ទម្រង់​មុខ​ល្អ​យ៉ាង​ណា តែ​បើ​ចិញ្ចើម​មិន​ស្អាត នោះ​ក៏​មើល​ទៅ​មិន​ស្អាត​ដូច​គ្នា។ ថ្ងៃ​នេះ​យើង​មក​សាក​ល្បង​ទស្សនា​រូបភាព​របស់​តារា​ស្រី​ថៃ​លំដាប់​មុខ​ចំនួន ១០​រូប ដោយ​ប្រៀបធៀប​នៅ​ពេល​មាន​ចិញ្ចើម​ធម្មតា និង​ពេល​កាត់​ចិញ្ចើម​ចេញ​ម្ដង​មើល ថា​តើ​អ្នក​ណា​នៅ​តែ​អាច​គ្រាន់​មើល ហើយ​អ្នក​ណា​ខ្លះ​មើល​ទៅ​ចម្លែក​ខ្លាំង ? រូប​ថត​តារា​សម្ដែង Kwan Usamanee ពេល​មាន​ចិញ្ចើម

នាំឲ្យស្គាល់ កន្លែងកម្សាន្តបែបស្រុកស្រែមួយកន្លែង ទេសភាពស្អាត ម្ហូបឆ្ងាញ់គ្មានគីមី

បើ​គិត​ដល់​ដំណើរ​កម្សាន្ត​ទៅកាន់​ទឹក​ដី​ប្រវត្តិសាស្ត្រ​ខេត្ត​សៀមរាប ប្រិយមិត្ត​ប្រាកដ​ជា​នឹក​ឃើញ​មុន​គេ​នូវ​ប្រាសាទ​បុរាណ​នានា ជា​ពិសេស​ប្រាសាទ​អង្គរវត្ត​តែ​ម្ដង។ ប៉ុន្តែ​សៀមរាប មិន​គ្រាន់​តែ​មាន​សម្បត្តិ​វប្បធម៌​ផ្នែក​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ​ទេ តែ​បច្ចុប្បន្ន​ក៏​សម្បូរ​កន្លែង​ដើរ​លេង​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។ អាហារដ្ឋាន​ចម្ការ​ត្រាវ​ គឺ​ជា​កន្លែង​សម្រាក​លម្ហែ​កាយ​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ចូលចិត្ត​ទេសភាព​បែប​ស្រុកស្រែ និង​ស្ងប់​ស្ងាត់។ រមណីយដ្ឋាន​កែច្នៃ​បែប​ធម្មជាតិ​មួយ​នេះ កំពុង​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ឲ្យ​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ។ ក្រៅ​ពី​មាន​ទេស​ភាព​ដ៏​ស្រស់​បំព្រង មាន​ទាំង​វាល​ស្រែ ​ស្រះទឹក​ធំៗ​ដ៏​ថ្លា​ឈ្វេង​ព្រម​ទាំង​ផ្កាឈូក​កំពុង​រីក​ក្រពុំ និង​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ជះ​ក្លិន​ក្រអូប​ប្រហើរ​នៃ​ក្លិន​ស្រូវ រុក្ខជាតិ​តូចធំ​ហើយ​នោះ គឺ​ម្ហូប​អាហារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត។ បើ​តាម​ការ​រៀបរាប់​ពី លោក​ យ៉ាន វិវឌ្ឍន៍ ជា​ម្ចាស់​អភិវឌ្ឍ​រមណីដ្ឋាន​មួយ​នេះ ប្រាប់​ថា ម្ហូប​អាហារ​បែប​ស្រុក​ស្រែ​ជា​ច្រើន​មុខ​ដូចជា​សម្ល​ម្ជូរ​ត្រាវ​...

វិធីសាស្ត្របំបាត់អាការៈឈឺធ្មេញតាមបែបធម្មជាតិ!

នេះជាវិធីសាស្ត្របំបាត់អាការៈឈឺធ្មេញតាមបែបធម្មជាតិ   ៖ 1. ត្រួយត្របែក – យកត្រួយត្របែក៣-៤សន្លឹក លាងឲ្យស្អាត – ទំពារ រួចដាក់នៅកន្លែងឈឺ៥នាទីនឹងបានធូរស្រាល។ នៅក្នុងស្លឹកត្របែកក៏មានផ្ទុកនូវសារធាតុ astringents ដែលអាចជួយបង្រួមចន្លោះអញ្ចាញធ្មេញ និងបំបាត់ការឈឺធ្មេញ។ 2. ម្រេច – យកម្រេច ២-៣គ្រាប់ កិនឲ្យម៉ដ្ឋ ហើយលាយអំបិលបន្តិច – ដាក់នៅកន្លែងដែលឈឺ ៥នាទីនឹងបានធូរស្រាល។ 2. ខ្ទឹមស – កិនខ្ទឹមសឲ្យម៉ដ្ឋបន្តិច – ដាក់នៅកន្លែងដែលឈឺ ៥នាទីនឹងបានធូរស្រាល។ វិធីបន្ថែមទៀត – អាចកិនវាឲ្យម៉ដ្ឋ – ដាំជាមួយទឹកសមល្មម មិនច្រើនពេក – យកទឹកនោះមកខ្ពុរមាត់ ១ថ្ងៃ ២ ឬ ៣ដង នឹងបានកាត់បន្ថយការឈឺ។ ខ្ទឹមសផ្ទុកនូវសារៈធាតុ allicin ដែលអាចបំបាត់ការឈឺធ្មេញបាន។   វិធីខាងលើគ្រាន់តែអាចជួយបន្ថយការ​ឈឺចាប់ មួយរយៈពេលខ្លីប៉ុណ្ណោះ តែមិនអាចព្យាបាលមូលហេតុរបស់វា​ដែលជាបញ្ហានោះឡើយ សូមពិភាក្សាជាមួយពេទ្យធ្មេញដើម្បីទទួលបានការព្យាបាល